ថ្ងៃទី៦ កញ្ញា! ឃាត់ខ្លួន អ្នកល្មើសវិធានការសុខាភិបាល ២០នាក់ និងពិន័យជាប្រាក់ ជាង២លានរៀល

0

ភ្នំពេញ៖ ៖កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើស វិធានការសុខាភិបាល និងវិធានការរដ្ឋបាល នាថ្ងៃទី៦ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ បានរកឃើញមនុស្ស ចំនួន២០នាក់ និងពិន័យជាប្រាក់់ចំនួន ២,២០០,០០០រៀល។

យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បានបញ្ជាក់ថាកាអនុវត្តវិធានការច្បាប់មានចំនួន ២០ ករណី ៖

១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ២០នាក់​
២.ឃាត់យានយន្ត (គ្មាន)
៣.ពិន័យជាប្រាក់ ចំនួន ២,២០០,០០០រៀល៕