ថ្មី តម្លៃសមរម្យ! ឧបករណ៍តេស្តរហ័សកូវីដ១៩ ប្រភេទថ្មី តម្លៃត្រឹមតែ២ដុល្លារ និង២.៩ដុល្លារ

0

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា កន្លងមកក្រសួង បានចែកចាយឧបករណ៍ តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ SD Biosensor (Standard Q) ផលិតនៅប្រទេសកូរ៉េ និង Healgen Antigen Rapid Test ផលិតនៅប្រទេសចិន ជូនក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន។

ជាមួយគ្នានេះ ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងដើម្បីសន្សំសំចៃការចំណាយ ក្រសួងបាន ស្វែងរកឧបករណ៍តេស្តរហ័សប្រភេទថ្មី អង់ទីហ្សែនកូវីដ-១៩ Asan Easy Test ផលិតនៅប្រទេសកូរ៉េ ដែលមានគុណភាពខ្ពស់និងតម្លៃកាន់តែសមរម្យ។ ដូចនេះ ក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន អាចបញ្ជាទិញចាប់ពី១ប្រអប់ឡើងទៅ នូវឧបករណ៍តេស្តរហ័សចំនួន២ប្រភេទដូចខាក្រោម៖

១៖ ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ Asan Easy Test ផលិតនៅប្រទេសកូរ៉េ ១ប្រអប់ មាន២៥ឧបករណ៍តេស្ត ហើយ១ឧបករណ៍តេស្ត តម្លៃ ២.៩ដុល្លារ (ត្បារយកសំណាកពីក្នុងរន្ធច្រមុះ)
២៖ ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ Healgen Antigen Rapid Test ផលិតនៅប្រទេសចិន ១ប្រអប់ មាន២០ឧបករណ៍តេស្ត ហើយ១ឧបករណ៍តេស្ត តម្លៃ២ដុល្លារ (ត្បារយកសំណាកពីក្នុងរន្ធច្រមុះ)។

ដើម្បីបញ្ជាទិញឧបករណ៍តេស្តរហ័សទាំងពីរ ប្រភេទខាងលើ សូមចូលទៅកាន់ប្រព័ន្ធស្វ័យប្រវត្តិក ម្មដែលមានតំណភ្ជាប់ http://www.mptc.gov.kh/rt ឬ http://www.store.tovpet.com ឬអញ្ជើញមកដោយផ្ទាល់ នៅទីស្ដីការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន អគារលេខ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ ១២៣ / ០៦៧ ៨១៨ ៧៨២ / ០១៧ ៨៤៨ ១០៨ / ០៧៧ ៨៦៧ ៩៥៧៕