ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការ រកឃើញករណី វិជ្ជមានកូវីដ-១៩ ចំនួន៣២នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន៤០នាក់ និងស្លាប់ចំនួន ១នាក់ នៅមូលដ្ឋានក្នុងក្រុង-ស្រុកចំនួន១០ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥៩៦១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៥៤៦៧នាក់ និងកំពុងសម្រាកព្យាបាល៣៧៨នាក់ ស្លាប់១១៦នាក់៕