មានតែខេត្ត២ប៉ុណ្ណោះ ដែលមិនទាន់មានពាក់ព័ន្ធ Delta

0

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដី ជូនព័ត៌មាន ស្តីពីបច្ចុប្បន្នភាព នៃការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) គិតត្រឹមថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា បច្ចុប្បន្ន កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទ Delta សរុបចំនួន២៦៤៧នាក់ ហើយប៉ះពាល់ដល់២៣រាជធានី-ខេត្ត លើកលែងតែខេត្តចំនួន២ គឺខេត្តកែប និងខេត្តក្រចេះ។