Home សង្គម ចាប់បានឡានដឹកទំនិញរបស់ថៃ ១៣គ្រឿង ដឹកលើសទម្ងន់ ឆ្លងកាត់តាមច្រកព្រំដែនអូរស្មាច់

ចាប់បានឡានដឹកទំនិញរបស់ថៃ ១៣គ្រឿង ដឹកលើសទម្ងន់ ឆ្លងកាត់តាមច្រកព្រំដែនអូរស្មាច់

0

ភ្នំពេញ៖ ចាប់បានយានយន្តដឹកជញ្ជូន របស់ប្រទេសថៃ ដែលដឹកលើសទម្ងន់ កម្រិតកំណត់សរុបចំនួន ១៣គ្រឿង ដែលដឹកឆ្លងកាត់តាមច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ ។

យោងតាមហ្វេសប៊ុកក្រសួងសាធារណការ បានឲ្យដឹងថា កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារចល័តចម្រុះ សម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ របស់គណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ដឹកនាំដោយលោក ឯក រដ្ឋ អនុរដ្ឋលេខាធិការ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ និងសមត្ថកិច្ចពាក់ពន្ធ បានឃាត់ និងពិន័យយានយន្តដឹកជញ្ជូនទំនិញ របស់ប្រទេសថៃ ដែលដឹកលើសទម្ងន់កម្រិតកំណត់សរុបចំនួន ១៣គ្រឿង ឆ្លងកាត់តាមច្រកព្រំដែនអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ។ យានយន្តទាំង ១៣គ្រឿងនោះ ដឹកលើសទម្ងន់កម្រិតកំណត់ចាប់ពី ៧តោន ទៅ ៨តោន ក្នុងនោះដឹកទំនិញដូចជា ស៊ីម៉ងត៍ ជ្រូក អំបិល ផ្លែឈើ និងប្រហិត។

គួរបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើនៅលើផ្លូវជាតិលេខ៦៨ ត្រង់ចន្លោះគ.ម ១០៦-១០៧ ក្នុងភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ក្រសួងសូមរំលឹកជូន ដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ម្តងហើយ ម្តងទៀតថា៖ ក្រសួងនឹងបន្តអនុវត្តតាម បទប្បញ្ញត្តិច្បាប់ ដើម្បីទប់ស្កាត់យានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់យ៉ាងតឹងរ៉ឹងបំផុត ដោយគ្មានការលើកលែងឡើយ ៕

Previous articleApple ប្រកាសពន្យារពេល ក្នុងការដាក់ឱ្យ ប្រើប្រាស់មុខងារ CSAM
Next articleចង់ស៊ីដាច់ម៉ូតូមិត្តភ័ក្រ្ត​ តែស៊ីមិនទាន់ដាច់ផង ក៏ត្រូវសមត្ថកិច្ចក្របួចជាប់