លោកតាម្នាក់ យកកាំបិតអារកសម្លាប់ខ្លួនឯង ព្រោះតូចចិត្តខ្លួនមានជំងឺ ប្រចាំកាយមើលមិនជា

0

ភ្នំពេញ៖ លោកតាម្នាក់តូចចិត្តខ្លួន មានជំងឺប្រចាំកាយមើលមិនជា ក៏សម្រេចចិត្តគិតខ្លីយកកាំបិត អារកសម្លាប់ខ្លួនឯង ស្លាប់ក្នុងថ្លុកឈាមកណ្ដាលវាលស្រែ ។ ហេតុការណ៍នេះ កើតឡើងកាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ នៅត្រង់ចំណុចភូមិពពូល ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។

បុរសខាងលើមានឈ្មោះ ម៉ា ឃិត អាយុ៧៦ឆ្នាំ រស់នៅ ភូមិពពូល ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ។
ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលស្រុកសហការ ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល និងគ្រូពេទ្យបានចុះមកពិនិត្យ សាកសពដោយធ្វើការសន្និដ្ឋានថា ពិតជាស្លាប់ដោយធ្វើអត្តឃាត ដោយបានយកកាំបិត តាកុកអារក សម្លាប់ខ្លួនប្រាកដមែន នៅវាលស្រែខាងជើងផ្ទះ កូនរបស់គាត់ចំងាយ ៤០ម៉ែត្រ ដោយមិនឃើញមានស្លាកស្នាម ដោយសម្គាល់ថា ជារឿងឃាតកម្មអ្វីនោះទេ។

បើតាមក្រុមគ្រួសារបាន ប្រាប់សមត្ថកិច្ចថា ឪពុករបស់គាត់គឺមាន ជំងឺប្រចាំកាយយូរឆ្នាំមកហើយ ខណៈទៅព្យាបាលនៅមន្ទីរពេទ្យ និងផឹកថ្នាំសង្កូវដែរ ប៉ុន្តែមិនបានធូរស្រាលសោះ ទើបគាត់សម្រេចចិត្តធ្វើអត្តឃាតបែបនេះ កុំឱ្យពិបាកដល់កូនចៅតទៅទៀត។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕