ភ្នំពេញ៖ កម្លាំងប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថខេត្ត កាលពីថ្ងៃទី២ ខែកញ្ញា បានបញ្ជូនបុរសម្នាក់ ជាកូនទៅតុលាការករណី គម្រាមសម្លាប់ឪពុកម្តាយខ្លួនឯង ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា ក្រោយពីទទួលបាន ពាក្យបណ្ដឹងរបស់ឈ្មោះ លាវ វីរីយ៉ា ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅ ក្រុងសិរីសោភ័ណ ដែលត្រូវជាឪពុកជនសង្ស័យ។ក្រោយមក កម្លាំងបានចុះចាប់ ជន ម្នាក់នេះឈ្មោះ លាវ សាវលិញ ភេទប្រុស អាយុ២៧ឆ្នាំ នៅនឹងផ្ទះឪពុកម្តាយ ដើម្បីយកមកសួរនាំ ។
ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនបានប្រើប្រាស់គ្រឿងញៀន ជាយូរឆ្នាំមកហើយ នៅពេលមកដល់ផ្ទះខ្លួនតែងតែ ប្រើហិង្សាក្នុងគ្រួសារ ព្រមទាំងគំរាមកំហែងសម្លាប់ឪពុក ម្តាយចោលទៀតផង។
បច្ចុប្បន្ន ជនសង្ស័យត្រូវកម្លាំងប្រឆាំង ការជួញដូរមនុស្ស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕