ស្រវឹងស្រាមកដល់ផ្ទះ យកឆ្នាំង ចានបោះចោល យកដបទឹកត្រី​គប់ប្រពន្ធ និងវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ

0

ភ្នំពេញ៖ ប្ដីស្រវឹងស្រាមកដល់ផ្ទះ យកឆ្នាំង ចានបោះចោល និងយកដបទឹកត្រី​ គប់មកលើប្រពន្ធតែមិនត្រូវ​ រួចក៏បានចុះមកក្រោម យកឈើទុលម៉ូតូ​ មកវាយបំផ្លិចបំផ្លាញម៉ូតូ ខ្ទេចផ្នែកខាងមុខ បែងការបាំងទាំងសងខាង និងបោកកំទេចឆ្នាំងបាយ​ ។ ហេតុការណ៍នេះ កើតហេតុកាលពីថ្ងៃទី២ កញ្ញា នៅចំណុចផ្ទះជនរងគ្រោះឈ្មោះ ប៊ុន បូរី ស្ថិតក្នុងភូមិចុងកោះ ឃុំសណ្តារ ស្រុកលើកដែក ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ប៊ុន បូរី ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិចុងកោះ ឃុំសណ្តារ ស្រុកលើកដែក ខេត្តកណ្ដាល (ជាប្រពន្ធ)។ ជនសង្ស័យឈ្មោះ ចំរើន ឆូយ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ឃុំជាមួយគ្នា ។

វត្ថុតាងចាប់យករួមមាន៖ តំបងឈើប្រវែង៩៤cm ចំនួន១ ។ សម្ភារៈខូចខាតរួមមាន៖ ម៉ូតូឌ្រីមសង់ ១គ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1J-2911 បែកផ្នែកខាងមុខ បែកាបាំងបែងចង្កៀងមុខ, ឆ្នាំងបាយលេខ៥ចំនួន ១អត់គំរប, ឆ្នាំងដាំបាយលេខ៣ មានគំរបបែកកំពិត ។

សភាពរឿងហេតុ៖ នៅថ្ងៃទី២ កញ្ញា ម៉ោង ១៖៣០នាទី ជនសង្ស័យ័ឈ្មោះ ចំរើន ឆូយ (ជាប្ដី) មិនដឹងមកពីណាស្រវឹងស្រាមកដល់ផ្ទះ បានដើរឡើងលើផ្ទះយកឆ្នាំងបាយ ចានបោះចោលមកក្រោមលើដី និងយកដបទឹកត្រី​ គប់មកលើជនរងគ្រោះតែមិនត្រូវ​ មិនបណ្តាលអោយរងរបួសទេ​ ហើយបានចុះមកក្រោមវិញ យកឈើទុលម៉ូតូ​ មកវាយបំផ្លិចបំផ្លាញម៉ូតូអោយខ្ទេច ផ្នែកខាងមុខនិងបែងការបាំងទាំងសងខាង និងបោកកំទេចឆ្នាំងបាយ​ ។

បន្ទាប់មកជនរងគ្រោះ បានតេទូរស័ព្ទមកប្តឹងសមត្ថកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាលសណ្តារ ក្រោយពីទទួលព័ត៌មានបណ្ដឹងភ្លាម​ កម្លាំងប៉ុស្តិ៍រដ្ឋបាលសណ្តារ បានចុះដល់កន្លែងកើតហេតុបានឃាត់ខ្លួន​ និងនាំខ្លួនជនសង្ស័យ បញ្ជូនមកកាន់អធិការដ្ឋាន នគរបាលស្រុក ។

ពេលមកដល់អធិការដ្ឋាន ជនរងគ្រោះឈ្មោះ ប៊ុន បូរី ត្រូវជាប្រពន្ធបានសំណូមពរ មកសមត្ថកិច្ចជួយចាត់ការ តាមនិតិវិធីផ្លូវច្បាប់ ៕