ភ្នំពេញ៖ ដើម្បីការពារផលប្រយោជន៍ អ្នកប្រើប្រាស់ក្នុងធុរកិច្ចប្រេងឥន្ធនៈ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តស្វាយរៀងបានបន្ត ចុះត្រួតពិនិត្យតាមស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ក្នុងស្រុករមាសហែកបានចំនួន ៨ទីតាំងបន្ថែមទៀត។
ជាលទ្ធផលរកឃើញ ដេប៉ូប្រេងឥន្ធនៈចំនួន ៥ទីតាំង ក្នុងចំណោម ៨ទីតាំង មិនមានភាពអនុលោម និងបានធ្វើការពិន័យអន្តរការណ៍ ស្របតាមច្បាប់ស្ដីពីកិច្ចការពារ អ្នកប្រប្រាស់ផងដែរ ៕