ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដី ប្រកាសព័ត៌មានស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨៤នាក់ថ្មី ខណៈមានករណីជាសះស្បើយ ចំនួន១០១នាក់ និងស្លាប់ចំនួន០២នាក់ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ។
គួសបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប រកអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៧,៩៧១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន៧,៤០៩នាក់ និងកំពុងសម្រាកព្យាបាល៤៧៤នាក់ ស្លាប់៨៨នាក់ ៕







