បុរសល្មោភកាមម្នាក់ លួចចូលក្នុងមុងប៉ងរំលោភ នារីស្រស់ស្អាតម្នាក់ តែ…

0

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២៣និង៣០នាទី ចំណុចភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីប៉ុនប៉ង រំលោភសេពសន្ថវៈមួយបានកើតឡើង ដែលករណីនេះបង្កដោយជនសង្ស័យ ឈ្មោះ ខុម សុឃឿន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំដំបង បានធ្វើសកម្មភាពចូលទៅក្នុងម៉ុងប៉ុនប៉ង រំលោភសេពសន្ថវៈ លើជនរងគ្រោះម្នាក់ឈ្មោះ ស អ ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ ប៉ុន្តែពេលនោះត្រូវបានជនរងគ្រោះ រើបម្រាស់ស្រែកឆោឡោ ឡើងទើបជនសង្ស័យមិនអាចប្រព្រឹត្ត សកម្មភាពបានសម្រេច រួចរត់គេចខ្លួនពីទីនោះតែម្ដង។

ភ្លាមៗជនរងគ្រោះបានរាយការណ៍ ពីករណីនេះដល់សមត្ថកិច្ចនគរបាល អំពីសកម្មភាពរបស់ជនសង័្សយខាងលើ ហើយឆ្លងតាមយោបល់ដឹកនាំ បញ្ជាររបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឬស្សី បានដឹកនាំធ្វើការស្រាវជ្រាវ រហូតនាំខ្លួនជនសង្ស័យខាងលើ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៩ព្រឹក នៅចំណុចមូលដ្ឋាន កើតហេតុបញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកមោងឫស្សី ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕