ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា នៅថ្ងៃទី២៨ និងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានយកសំណាកអាជីវករ និងប្រជាពលរដ្ឋដែល រស់នៅក្បែរផ្សារត្រពាំងថ្លឹង ផ្លូវវែងស្រេង ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ២២នាក់ ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បញ្ជាក់ថា មូលហេតុគឺមានអ្នកជំងឺ បានទៅផ្សារទិញម្ហូប ចន្លោះថ្ងៃទី១២ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បន្ថែមថា ចំពោះលទ្ធផលតេស្តរហ័សថ្ងៃទី២៨ រកឃើញវិជ្ជមានកូវីដ ៧នាក់ ក្នុងចំណោមអ្នកធ្វើតេស្ត ២៩៧នាក់ ។ ចំណែកលទ្ធផលតេស្តរហ័សថ្ងៃទី៣០ រកឃើញវិជ្ជមានកូវីដ ១៥នាក់ ក្នុងចំណោមអ្នកធ្វើតេស្ត ៥២៨នាក់ ។ បញ្ជាក់៖ អ្នកវិជ្ជមានកូវីដទាំង ២២នាក់ ខាងលើស្ថិតក្នុងការរង់ចាំ លទ្ធផលវិភាគរកមេរោគកូវីដ១៩ បំប្លែងថ្មី Delta បន្តទៀត ។