ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា ដោយយប់មិញមានភ្លៀងធ្លាក់ខ្លាំង ក្នុងកម្រិតបរិមាណ ១១០,០ មម បានបណ្តាលឲ្យទឹកហូរកាត់ពី លើកំណត់ផ្លូវជាតិលេខ ៤ ស្ថិតនៅផ្នែកខាងមុខបុរីសុវណ្ណ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មូលហេតុប្រព័ន្ធរំដោះទឹក មិនធានាក្នុងការរំដោះទឹកបាន (បិទមុខទឹក) ។



