ភ្នំពេញ៖ ឪពុកចុងល្មោភកាម ចាប់រំលោភសេពសន្ថវៈទៅលើកូនស្រីចុងជាអនីតិជនចំនួន ២លើក ត្រូវបានសមត្ថកិច្ចនគរបាលស្រុកមោងឫស្សី ឃាត់ខ្លួនតាមពាក្យបណ្តឹង របស់ម្តាយកុមារីរងគ្រោះ ។
កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ អនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់របស់លោកស្រី ឧត្តមសេនីយ៍ត្រី រស់ ជីវីស្នងការរងផែនការងារប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន និងដោយបានការសម្របសម្រួល លើនីតិវិធីពីលោក កែវសុជាតិ ព្រះរាអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឬស្សី បានធ្វើការនាំខ្លួនបុរសម្នាក់ឈ្មោះ វ- ស-ហ អាយុ២៦ឆ្នាំ រស់នៅស្រុកមោងឫស្សី ខេត្តបាត់ ដំបង មកកាន់អធិការដ្ឋាននគរបាល ស្រុកដើម្បីធ្វើការសាកសួរស្រាវជ្រាបស្របតាមពាក្យបណ្តឹងរបស់ឈ្មោះ អ-ស-ម ភេទស្រីអាយុ២៩ឆ្នាំ រស់នៅមូលដ្ឋានខាងលើ ដែលបានប្តឹងចោទប្រកាន់ ចំពោះបុរសជាប្តីចុងរូបនេះ ថាបានចាប់រំលោភសេពសន្ថវៈ ទៅលើកូនស្រីរបស់គាត់ (កូនប្តីមុន) ឈ្មោះស-ល អាយុ ១៣ឆ្នាំ កាលពីប៉ន្មានថ្ងៃកន្លងទៅនេះ។
នៅពេលធ្វើការសាកសួរ ជនសង័្សយជាឪពុកចុងរូបនេះ បានឆ្លើយសារភាពថា រូបគាត់ពិតជាបានប្រព្រឹត្តសកម្មភាព ដូចការចោទប្រកាន់នោះមែនរហូតចំនួន ២លើកមកហើយ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាល កំពុងរៀបចំកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ ដើម្បីអនុវត្តតាមផ្លូវច្បាប់ ៕