ភ្នំពេញ៖ មានការភ្ញាក់ផ្អើលកណ្តាលយប់ ដោយប្រជាពលរដ្ឋប្រទះឃើញ សពមួយនៅសល់តែគ្រោងឆ្អឹង និងលលាដ៍ក្បាល នៅទួលមួយកន្លែង និងបានរាយការណ៍ ទៅសមត្ថកិច្ចចុះមកពិនិត្យ។
ករណីនេះនៅម្តុំដីទួលមួយកន្លែង ក្នុងភូមិកម្រៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីវេលាម៉ោងជាង៧យប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។សាកសពខាងលើមិនទាន់ ស្គាល់នូវអត្តសញ្ញាណ ព្រោះនៅតែគ្រោងឆ្អឹង និងលលាដ៍ក្បាលមិនដឹងថា ស្រីឬក៏ប្រុសនោះទេ រង់ចាំសមត្ថកិច្ចជំនាញចុះមកពិនិត្យ ។
ក្រោយពីសមត្ថកិច្ចបានទទួលដំណឹងនេះ ក៏បានរាយការណ៍ទៅថ្នាក់លើ បន្ទាប់មកក៏មានវត្តមាន លោក កំបូល ហង្ស មុនីអធិការនគរបាលខណ្ឌ មកពិនិត្យដោយផ្ទាល់រួចបានបញ្ជាក់ថា រង់ចាំព្រឹកថ្ងៃទី២៨ ខែសីហានេះ ជំនាញចុះមកពិនិត្យទៅលើសពបន្ត ៕


