ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសឲ្យដឹងថា មានកម្មករសំណង់ចំនួន ២៨នាក់ ធ្វើការក្នុងការដ្ឋានសំណង់ បុរី ក្តីសង្ឃឹមថ្មី (គំរោងទី៦) ស្ថិតនៅផ្លូវបេតុង ភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល ឆ្លងកូវីដ១៩ ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បញ្ជាក់ថា ចំពោះកម្មករចំនួន ២៨នាក់ ដែលវិជ្ជមានកូវីដ១៩ គឺនៅបន្តរងចាំលទ្ធផលវិភាគ រកមេរោគកូវីដ១៩ បំប្លែងថ្មី Delta ។
ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ ៕

