មុខសញ្ញាលួច កាត់ខ្សែភ្លើងពេលយប់ ត្រូវសមត្ថកិច្ចក្របួចជាប់ហើយ

0

ភ្នំពេញ៖ កាលពីថ្ងៃទី២៥ខែ​ សីហា​ ឆ្នាំ​២០២១ អនុវត្តតាមបទបញ្ជា​ របស់​លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនគរ​បាលខេត្តបាត់ដំបង​ រួមទាំង​យោបល់របស់លោកវរសេនី​យ៍​ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារ នគរ​បាលព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​ អធិការនគរបាលក្រុងបាត់ដំបង​បានដឹក​នាំបង្រ្កាបករណី លួចកាត់ខ្សែភ្លើងពេលយប់ចំនួន ១ករណី​ ក្នុងនោះឃាត់ខ្លួនជនសង័្សយចំនួន ១នាក់ឈ្មោះ ស៊ិន សុផល ភេទប្រុស អា​យុ៣២ឆ្នាំ​មា​ន​ទីនៅ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់​ដំបង​ ខេត្តបាត់ដំបង​ ព្រមទាំងដកហូតបានខ្សែ​ភ្លើងប្រវែង ៥០ម៉ែត្រ (ហាសិប) ។

សូមជម្រាបជូនថា​ កាលពីយប់ថ្ងៃទី២៤​ ខែសីហា​ ឆ្នាំ​២០២១​ វេលាម៉ោង​ ១នាទី១០ រំលងអាធ្រាត ឈានចូលថ្ងៃទី២៥​ ខែ​សី​ហា ​ឆ្នាំ​២០២១ មានករ​ណី​​អំពើលួច(កាត់ខ្សែភ្លើង) មួយកើតឡើងនៅត្រង់ចំណុចភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង​ ដែលជនសង័្សយខាងលើ​ បានធ្វើសកម្មភាពលួចកាត់ យកខ្សែភ្លើងរបស់ឈ្មោះ​ ប៉ិន​ តារារិទ្ធ​ ភេទប្រុ​ស​ អាយុ៥១ឆ្នាំ រស់នៅភូមិរត​នៈ​សង្កាត់រតនៈ​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​។
ក្នុងពេលកំពុងធ្វើសកម្មភាពបានបន្តិច ក៏ត្រូវសមត្ថកិច្ចនគរបាល បង្រ្កាបឃាត់ខ្លួនបានតែម្តង។

សម្ភារៈដកហូតមាន៖ ដង្កាប់ដង ពណ៌ខៀវ ចំនួន១, កង់ ពណ៌ផ្កាឈូក ចំនួន ១គ្រឿង, ខ្សែភ្លើងប្រវែង ៥០ ម៉ែត្រ។

បច្ចុប្បន្នជនសង្ស័យ​ នគរបាលក្រុងកំពុងរៀបចំសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ អនវត្តតាមនីតិវិធី​ ច្បាប់​ រីឯខ្សែភ្លើងបានប្រគល់ ជូនជនរងគ្រោះវិញ ៕