ភ្នំពេញ៖ ប្រតិបត្តិការជួយសង្រ្គោះក្រោម ការដឹកនាំបញ្ជាផ្ទាល់ពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបានចាប់ផ្តើមភ្លាមៗ កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ដើម្បីស្វែងរក និងជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវបានទឹកហូរគួចយកទៅ ក្នុងខណៈដែលកំពុងមានភ្លៀងធ្លាក់ខ្លាំង នៅចំនុចអូរ៥ ស្ថិតនៅក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មកទល់ម៉ោងជិត១១ព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ គឺបានរកឃើញសាកសពជនរងគ្រោះហើយ គឺហូរមកទើរជាប់នៅតំបន់អូរអាចម៌មឹក ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។




