រន្ធត់ណាស់ ៖ មួយឡានស្លាប់៤នាក់ ក្នុងឧបទ្វវហេតុគ្រោះថ្នាក់ចរាចរ នៅប្រទេសថៃ ក្នុងនោះពលករខ្មែរ ៣នាក់

0

ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស៤នាក់ បានស្លាប់ និងរបួសធ្ងន-ស្រាល ៤នាក់ ក្នុងឧបទ្វវហេតុ គ្រោះថ្នាក់ចរាចរ នៅប្រទេសថៃ កាលពីថ្ងៃទី១៩ សីហា ឆ្នាំ២០២១ ក្នុងស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ប្រទេសថៃ។

យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា មានរថយន្តស៊េរីទំនើបមួយគ្រឿង ដឹកពលករខ្មែរ ឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ របស់ប៉ូលីសថៃចំនួន២កន្លែង ត្រូវបានប៉ូលិសដេញតាមពីក្រោយ ដោយក្នុងល្បឿនលឿនពេក ក៏រ៉េចង្កូចធ្លាក់ចូលក្នុងស្រះទឹក តែម្តង។

ប្រភពដដែល បន្ថែមថា រថយន្តក្រឡាប់ចូលទឹក ត្រូវបានត្រួតពិនិត្យ នៅកន្លែងកើតហេតុ និងកំពុងសួរចម្លើយ អ្នករងរបួស ដែលនៅមានជីវិតអង្គុយក្នុងរថយន្ត ។ដោយជនរងគ្រោះ ជាពលករខ្មែរ បានផ្តល់ព័ត៌មាន ថាពួកគេមកពីផ្សាររោងក្លឿ តាមរយៈការទាក់ទង មេខ្យល់អោយមនុស្ស មកទទួលហើយបង់លុយ ៧៥០០ បាតក្នុងមួយនាក់ ។

ក្នុងរថយន្តនោះមានពលករជិះ មកជាមួយគ្នា ៧ នាក់គឺប្រុស២ ស្រី៣ និងក្មេងស្រី២នាក់ អាយុ២ឆ្នាំ ម្នាក់ និង អាយុ១ខែម្នាក់ រួមជាមួយអ្នកបើកបរជាជនជាតិថៃម្នាក់ សរុបចំនួន ០៨ នាក់។

ប្រភពបញ្ជាក់ថា នៅពេលមកដល់ប៉ុស្តិ៍ប៉ូលិស ណងសាង ជាប៉ុស្តិ៍ត្រួតពិនិត្យ របស់មន្រ្តីប៉ូលីស និងអនុរក្សការពារព្រំដែន ស្រាប់តែអ្នកបើកបរ បានបង្កើនល្បឿនឡើង ដើម្បីគេចវេស ពីប៉ុស្តិ៍ត្រួតពិនិត្យ។ ដូច្នេះបណ្តាលឱ្យមានការតាមស្ទាក់ចាប់ខ្លួន ពីមន្រ្តីប៉ូលីស ទីនោះតាមប្រកិតពីក្រោយ។

ប្រភពបញ្ជាក់ថា ខណៈពេលនោះ ទំនងជាមានការស្លន់ផង លុះដល់ចំណុចផ្លូវបែកជាបី គេបានឃើញថា រថយន្តបានបោះពួយ ទៅត្រង់ក៏ធ្លាក់ ក្នុងស្រះទឹកតែម្តង ទើបបានសមត្ថកិច្ចជួយសង្គ្រោះ ដោយរកឃើញថាមនុស្ស៤នាក់ បានស្លាប់ ម្នាក់ជាជនជាតិថៃ (អ្នកបើកបរ) ស្លាប់ស្ត្រីម្នាក់ និងក្មេងស្រីតូចៗ២នាក់ សរុប៤នាក់ រីឯមនុស្ស៤នាក់ ទៀតបានចេញ ពីក្នុងរថយន្ត ផុតពីសេចក្តីស្លាប់ ៕