ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសឲ្យដឹងថា មានករណីមេរោគ កូវីដ១៩ ប្រភេទ Delta ដែលស្ថិតក្នុងខណ្ឌ៧មករា ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបន្តថា ព្រឹកនេះវេលាម៉ោង ១០៖០០ ក្រុមគ្រូពេទ្យបានចុះយកសំណាក ប្រជាពលរដ្ឋដែលរស់នៅ ម្ដុំផ្សារសេរីភាព និងផ្សារឌុយមិច ដែលស្ថិតនៅក្នុងសង្កាត់វាលវង់ ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅ និងពាក់ពន័្ធនិងទីតាំងខាងលើ មេត្តាតាមដានសុខភាព របស់ខ្លួនរយៈពេល ២១ថ្ងៃ ដើម្បីសុវត្ថិភាព ។ ត្រូវសូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ៕