Home សង្គម Facebook បិទគណនីចំនួន៣០០០ ក្រោយផ្សព្វផ្សាយព័ត៌មានមិនពិត ពីជំងឺកូវីដ

Facebook បិទគណនីចំនួន៣០០០ ក្រោយផ្សព្វផ្សាយព័ត៌មានមិនពិត ពីជំងឺកូវីដ

0

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ចាប់តាំងពីការរីករាលដាល នៃជំងឺកូវីដ-១៩ មានអ្នកប្រើប្រាស់មួយចំនួន បានប្រើបណ្ដាញទំនាក់ទំនងសង្គម ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត ទាក់ទងទៅនឹងចំនួនអ្នកជំងឺ និងភាពប៉ះពាល់នៃការចាក់វ៉ាក់សាំង។

សម្រាប់ត្រីមាសទី២ ឆ្នាំ ២០២១ ក្រុមហ៊ុនហ្វេសប៊ុកបានប្រកាសថា បានបិទគណនីចំនួន ៣០០០ ទាក់ទងទៅនឹងការផ្សព្វផ្សាយព័ត៌មាន ជំងឺកូវីដ ដែលធ្វើឱ្យអ្នកប្រើប្រាស់ មានការភ័ន្តច្រឡំ។ ព័ត៌មានមិនពិតទាំងនោះភាគច្រើន ទាក់ទងទៅនឹងថ្នាំវ៉ាក់សាំង ដែលក្រុមជនខិលខូចអះអាងថា អាចធ្វើឱ្យប៉ះពាល់ដល់ សុខភាពអ្នកប្រើប្រាស់។

ក្នុងការផ្សព្វផ្សាយនេះ ក្រុមហ៊ុនក៏បានបញ្ជាក់ថា រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបានបិទគណនីចំនួនជាង ១៩០លាន។ ទោះជាយ៉ាងណាក្ដី ក្រុមអ្នកស្រាវជ្រាវបានរិះគន់ថា ចំនួនគណនីដែលក្រុមហ៊ុន បានបិទក្នុងត្រីមាសទី២ នេះគឺមានចំនួនតិចតួចបំផុត បើប្រៀបធៀបទៅនឹងចំនួនគណនី ដែលកំពុងតែផ្សព្វផ្សាយព័ត៌មាន ក្លែងក្លាយនោះ ៕

Previous articleកម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន៥៣៣នាក់ថ្មី ជាសះស្បើយ៦៣២នាក់ និងស្លាប់១៧នាក់
Next articleសូមបង្កើនការប្រុងប្រយ័ត្ន! មានករណីរកឃើញ អ្នកឆ្លងកូវីដ១៩ ប្រភេទ Delta ក្នុងខណ្ឌ ៧មករា