Home សង្គម យប់ថ្ងៃទី១៨! ឃាត់អ្នកល្មើសបម្រាមជិត ២ពាន់នាក់ បញ្ជូនទៅតុលាការម្នាក់ និងពិន័យជាប្រាក់ជាង ១៧លានរៀល

យប់ថ្ងៃទី១៨! ឃាត់អ្នកល្មើសបម្រាមជិត ២ពាន់នាក់ បញ្ជូនទៅតុលាការម្នាក់ និងពិន័យជាប្រាក់ជាង ១៧លានរៀល

0

ភ្នំពេញ៖ កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើស វិធានការសុខាភិបាល និងវិធានការរដ្ឋបាល នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ បានរកឃើញមនុស្សចំនួន ១,៨៦៧នាក់ ក្នុងនោះបញ្ជូនទៅតុលាការម្នាក់ និងពិន័យជាប្រាក់ ១៧,៥០០,០០០រៀល។

យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បានបញ្ជាក់ថា កាអនុវត្តវិធានការច្បាប់មានចំនួន ៨៩៣ករណី ៖

១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ១,៨៦៧នាក់ (បញ្ជូនទៅតុលាការ) ១នាក់
២.ឃាត់យានយន្ត ចំនួន ៩៨៧គ្រឿង
៣.ពិន័យជាប្រាក់ ចំនួន ១៧,៥០០,០០០រៀល ៕

Previous articleខ្លោចចិត្ត! ឳចុងធ្វើបាបដេញចេញពីផ្ទះ ក្មេងប្រុសម្នាក់សុំឡាន គេជិះពីបន្ទាយមានជ័យ មកភ្នំពេញដើម្បីរកបងប្រុស
Next articleអ្នកនេសាទត្រីម្នាក់ បបក់ជាប់កូនក្រពើភ្នំ ១ក្បាល នៅទំនប់ទី២