ខ្លោចចិត្ត! ឳចុងធ្វើបាបដេញចេញពីផ្ទះ ក្មេងប្រុសម្នាក់សុំឡាន គេជិះពីបន្ទាយមានជ័យ មកភ្នំពេញដើម្បីរកបងប្រុស

0

ភ្នំពេញ៖ អាណិតខ្លោចចិត្ត ក្មេងប្រុសដែលមានវ័យទើបតែ ១០ឆ្នាំ ត្រូវឳពុកចុងចិត្តតិរច្ឆាន ដេញគំរាមឲ្យចេញពីផ្ទះ ។ ជាមួយគ្នានោះក្មេងប្រុសម្នាក់នេះ បានសុំឡានគេជិះពីខេត្តបន្ទាយមានជ័យ ឡើងមកភ្នំពេញ ដើម្បីតាមស្វែងរកបងប្រុស ដែលកំពុងធ្វើការនៅទីនេះ ។

យោងតាមគណនីហ្វេសបុកឈ្មោះ Lue Eang កាលរសៀលថ្ងៃទី១៨ សីហា បានសរសេររៀបរាប់ថា «គ្នាដើររក បងដែរធ្វើការនៅភ្នំពេញប្អូនថា បងគេធ្វើការនៅមីហិលឈ្មោះបងប្រុស រាត្រី ចឹងបើបានយើញសុំជួយមករកគ្នាផង ម្តាយមានប្តីចុង ដេញគំរាម អោយគាត់ចេញពីរផ្ទះ បើមិនចេញនិងសំលាប់ចោល ទើបគ្នារត់មកដល់ទីនេះសុំអោយគេជួយ រត់ពីរ ប៉ោយប៉ែត សុំឡានគេមកភ្នំពេញ ទីតាំងដែរប្អូនមកដល់នៅ ស្ពានអាកាស 7មករា»។

គណនីហ្វេសប៊ុកដដែលបានសរសេរបន្តថា ពេលនេះគាត់ក៏មិនដឹងថា ប្អូននៅទីណាដែរ គាត់បានផុសហើយក៏ចាកចេញ ពីទីតាំងនោះអស់ជាង ២ម៉ោងទៅហើយ។

ដោយឡែកគណនីហ្វេសប៊ុក មួយទៀតមានឈ្មោះ Pheap Soksambath បានប្រកាសដែរថា «បើមានបងប្អូនណាបានជួបគាត់ អាចទាក់ទងមកទៅកាន់លេខទូរស័ព្ទ 015/068 303016។ ម្ចាស់លេខខាងលើ រីករាយ ក៏ដូចជាផ្តល់អាហារ ឬកន្លែងស្នាក់នៅឲ្យគាត់ រហូតបានជួបជុំបងប្អូន ព្រោះម្ចាស់លេខបានចុះទៅដល់ គោលដៅហើយ តែប្អូនមិននៅទីនោះ» ៕