ភ្លើងចង្រ្កានមិនទាន់រលត់ ម្ចាស់ផ្ទះចេញទៅលេងផ្ទះឪក្មេក ពេលមកវិញឃើញផ្ទះឆេះខ្ទេច

0

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ១ខ្នង នៅចំនុចក្បាលគោ ស្ថិតក្នុងភូមិស្ទឹងតូច ឃុំកំពង់ល្ពៅ ស្រុកសំឡូត ។ តាមការរាយការណ៍ពី សមត្ថកិច្ចបានអោយដឹងថា ផ្ទះដែលត្រូវអគ្គិភ័យលេបត្របាក់ទាំងស្រុង ជារបស់ម្ចាស់ផ្ទះឈ្មោះ សុខ ណាល់ ភេទស្រី អាយុ ២៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ មានទំហំ ៥ម៉ែត្រ x ៦ម៉ែត្រ ។

សម្ភារៈខូចខាតរួមមាន ៖
-ម៉ាស៊ីនបាញ់ស្មៅចំនួន ០២
-ខ្មែរសូឡាចំនួន ០៣ផ្ទាំង
-អាគុយ៥០អំពែល ចំនួន០១
-អង្ករ ៥០គីឡូក្រាម ។

ករណីនេះ ដោយមានការស្រាវជ្រាវ ពីកម្លាំងនគរបាលស្រុក មូលហេតុនៃអគ្គិភ័យនេះ គឺបណ្តាលមកពីភ្លើងចង្រ្កានមិនទាន់រលត់អស់ តែម្ចាស់ផ្ទះបានចេញពីផ្ទះ ទៅលេងផ្ទះឪក្មេក ទើបបណ្តាលអោយឆាបឆេះផ្ទះតែម្តង ។

បច្ចុប្បន្ន កម្លាំងនគរបាលស្រុក បានចុះធ្វើការត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ ជូនម្ចាស់ផ្ទះឡើងវិញ ៕