ភ្នំពេញ ៖ ប្ដី-ប្រពន្ធ មួយគូឈ្លោះ ប្រតាយប្រតប់គ្នា ខាងស្រីចិត្តខ្លាំង ក៏សម្រេចចិត្តដុតផ្ទះខ្លួនឯង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង អគ្គីភ័យឆាប់ឆេះផ្ទះមួយកន្លែង នៅជាន់ទី២ ជាប់នឹងផ្លូវមុនីរ៉េត ដែលស្ថិតនៅ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ខណ:នេះកម្លាំង សមត្ថកិច្ចជំនាញ ពន្លត់អគ្គីភ័យ បានមកដល់ទីតាំងធ្វើបាញ់ពន្លត់ បានទាន់ពេលវេលា។
យោងតាមរបាយណ៍ របស់ស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖
-ម្ចាស់ប្តីឈ្មោះ: គឹម វាសនា ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ កម្មករ
-ប្រពន្ធឈ្មោះ: ជុំ រំដួល ភេទស្រី អាយុ ៤៣ឆ្នាំ
-មុខរបរ: អ្នកលក់ខោអាវ
-មូលហេតុ: ដុតពូក
-ប្រភេទសំណង់ : ថ្មបេតុង (ទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ)
-ខូចខាតសំភារ: : ឆេះពូកអស់ទាំងស្រុង ព្រមទាំងសម្ភាៈផ្ទះបាយមួយចំនួន នឹងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
-ស្លាប់មនុស្ស : គ្មាន
-របួសមនុស្ស: គ្មាន
- រថយន្តការិ.អគ្គិភ័យ : ចំនួន ២គ្រឿង ប្រេីប្រាស់ទឹកចំនួន ១ឡាន ស្មេីនឹង ៤ម៉ែត្រគូប
- រថយន្តជំនួយៈ ក្រសួងមហាផ្ទៃ ចំនួន ២គ្រឿង ពុំបានប្រេីប្រាស់ទឹក
ពន្លត់ចប់នៅម៉ោង ១:២៥នាទីរសៀលនាថ្ងៃខែឆ្នាំដដែល ៕
ក្រោយកើតហេតុសមត្ថកិច្ច បាននាំខ្លួនយកទៅប៉ុស្តិ៍ទំនប់ទឹក ដើម្បីធ្វើការសាកសួរបន្ត៕