ជាងកន្លះជីវិតរបស់ ឧកញ៉ា ម៉ុង ឫទ្ធី ទើបតែជួបរឿងហួសចិត្ត និងនឹកស្មានមិនដល់មួយនេះ

0

ភ្នំពេញ៖ ឧកញ៉ា ម៉ុង ឫទ្ធី បានសម្ដែងការហួសចិត្ត យ៉ាងខ្លាំងដែលជាងកន្លះជីវិតរបស់លោកទៅហើយ ទើបតែជួបមនុស្សរមើលគុណ ដែលនឹកស្មានមិនដល់ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃ១៧ សីហា ឧកញ៉ា ម៉ុង ឫទ្ធី បានសរសេរសារហួសចិត្ត ក្នុងន័យដើមទាំងស្រុងថា «ថ្ងៃនេះ​ខ្ញុំលើកយក​ករណី​ ហួសចិត្ត​ដែល​ជាងកន្លះ​ជីវិត​ទៅហើយ​ ទើបតែជួប​មនុស្ស​រមើលគុណ ​ដែលយើងនិក​ស្មាន​មិនដល់​ យមក​ជម្រាប​ជូន​ប្រីយមិត្ត​យើងអោយ​​បានដឹងនិង​មានការ​ប្រយត័្ន​ នៅក្នុង​ដំណើរ​ឆ្លងកាត់​សម័យកាល​កូវិត​១៩ ដ៏សែនមហា​ប្រល័យ​នេះ​​ មនុស្ស​ទូទាំង​ពិភពលោក​និយាយ​ ជារួម​និយាយ​ដោយឡែក​ប្រជាជន​កម្ពុជា​យើង​ ក៏បានទទួល​រងនូវ​ឥទ្ធិពល​នេះ យ៉ាង​ធ្ងន់ធ្ងរ​មួយ​ចំណែក​ផងដែ​ រឺឯចំណែក​បុគ្គលិក​កម្មករដែលស្ថិត នៅ​ក្រោមឱវាទ​របស់​ខ្ញុំ​ទាំងដោយផ្ទាល់​ និងដោយ​ប្រយោល​រាប់​ម៉ឺននាក់​ ក៏បាន​ទទួល​រងនូវ​ឥទ្ធិពល​កូវិត​១៩ នេះ​ផងដែរ​ ក្នុង​នាមរូប​ខ្ញុំ​អ្នក​ទទួល​ខុសត្រូវ​ បាន​ទំនាក់ទំនង​ស្វាស់ស្វែង​រក​វ៉ាក់សាំង​ គ្រប់​ច្រកល្ហក​ដើម្បី​យកមក ចាក់​ជូន​បានគ្រប់ៗគ្នា​ រួមជាមួយ​ប្រពន្ធ​កូន​សាច់ញាតិ​ផងដែរ​ បើទោះបីជា​យ៉ាងនេះក៏ដោយចុះ​ យើងមិនអាច​ចៀសផុត​ពី​ការឆ្លងបានឡើយ​ បុគ្គលិក​កម្មករ​បានឆ្លង​កូវិត​១៩ចំនួន​១១៧នាក់​ព្យាបាល​ជាសះស្បើយ​ ចំនួន​៧៧នាក់​ កំពុង​សម្រាក​ព្យាបាល ​នៅមន្ទីរពេទ្យ​ចំនួន ​៤០នាក់​» ។

លោកសង្កត់ធ្ងន់ថា «ក្នុង​ចំណោម​អ្នក​ជាសះស្បើយ​ខ្ញុំ​សុំលើកយក​ ​បុគ្គល​ដែល​លេចធ្លោ​ជាង​គេ​គឺ​លោក ឃុត​ ឌុច​ ប្រពន្ធ​និងកូនតូច​អាយុ ២ខួប​ផងដែរ​ ក្រោយពីបាន​សម្រាកព្យាបាល​រយៈពេល ​១ខែរួចមក​ ផ្នែកខាង​រដ្ឋបាល​បានយក​ប្រាក់ខែ ទៅបើក​អោយគ្រប់ចំនួន​ ដូច​បុគ្គលិក​កម្មករ​ដ៏ទៃទៀតដែរ ​ក្រោយពីលោកឌុច​បាន​រាប់លុយ​ មើលឃើញ​នៅដ៏ដែល 470ដុល្លារ ​បាន​ពោលពាក្យថា ​អាញ់ឈឺ​អត់ឡើង​ប្រាក់ខែអោយ​ ហើយ​ក៏បាន​បោក​ទូរស័ព្ទ​ ចោល​ព្រមទាំង​នាំ​ប្រពន្ធ​កូន​ចាកចេញទៅ​ ដោយមិនបាន​ស្តាយ​អតីតភាព​ការងារ ៥ឆ្នាំ ​ដែលបាន​បំរើនៅក្នុង​ក្រុមហ៊ុន​» ។

សូម​បញ្ជាក់ថា ​បូក​បន្ថែម​ពីលើប្រាក់ខែ​នេះ ក្រុមហ៊ុន​បានផ្តល់អាហារ​បីពេលរាល់ថ្ងៃ​ ​ផ្ទះស្នាក់នៅ​ទឹកភ្លើង ​Free ពេលមាន​ជម្ងឺ​ជួយពិនិត្យ​ព្យាបាល​ ​មកខ្ចីលុយ​ការ​ប្រពន្ធ​មិនសងវិញទេ​ ​ទិញម៉ូតូ​អោយ​ជិះថែមទៀត​ផង​ ៕