ខេត្តព្រៃវែង មានអ្នកស្លាប់ ដោយសារជំងឺកូវីដ កើនដល់១០០នាក់ហើយ

0

ភ្នំពេញ៖ ចាប់តាំងពីមានការផ្ទុះ ឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ មកដល់ថ្ងៃនេះ ខេត្តព្រៃវែង មានករណីស្លាប់ដោយសារជំងឺកូវីដ១៩ កើនដល់១០០នាក់ហើយ ខណៈថ្ងៃនេះមានអ្នកស្លាប់ចំនួន៤នាក់ថ្មី។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រៃវែង បានឱ្យដឹងថា រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៦៤នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន៧៧នាក់និងស្លាប់ ចំនួន៤នាក់ ក្នុងមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ និងមកពីខេត្តកណ្ដាល នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥.៣៣៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៤.៦០៦នាក់ និងកំពុងសម្រាកព្យាបាល៦៣៣នាក់ ស្លាប់១០០នាក់៕