អ្នកជំងឺកូវីដ ចំនួន៦១នាក់ បានជាសះស្បើយ និងរកឃើញថ្មី៦នាក់ នៅខេត្តកំពត

0

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦នាក់ថ្មី និងមានករណីជាសះស្បើយ៦១នាក់ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.៤២៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.២០៧នាក់ និងកំពុងសម្រាកព្យាបាល១៦២នាក់ ស្លាប់៥៧នាក់៕