ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥៨នាក់ថ្មី ខណៈមានករណីជាសះស្បើយ ចំនួន៦១នាក់ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន៥.៨៤៦នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន ២.៣៦៩នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៣.៤៦៧នាក់ ស្លាប់ចំនួន១០នាក់៕

