Home សង្គម តើអ្នកដឹងទេ ហេតុអ្វីនៅតាមបណ្តាយផ្លូវ ចេញពីភ្នំពេញទៅខេត្ត តម្រូវឱ្យមានបង្គោលគីឡូម៉ែត្រ?

តើអ្នកដឹងទេ ហេតុអ្វីនៅតាមបណ្តាយផ្លូវ ចេញពីភ្នំពេញទៅខេត្ត តម្រូវឱ្យមានបង្គោលគីឡូម៉ែត្រ?

0

បង្គោលគីឡូម៉ែត្រ (សម្រាប់ចន្លោះ ១គ.ម)៖ បង្គោលសញ្ញានេះ ត្រូវបានដាក់ក្នុងចន្លោះ ១គីឡូម៉ែត្រមួយបង្គោល សម្រាប់ផ្តល់ដំណឹង ដល់អ្នកប្រើប្រាស់ផ្លូវអំពី ចំងាយផ្លូវទៅតំបន់សំខាន់ៗខាងមុខ។

រង្វង់លេខ1៖ លេខ 17 ដែលមានបញ្ជាក់នៅលើផ្ទៃក្រហមនេះ មានន័យថាជាបង្គោលគីឡូម៉ែត្រទី 17 ឬបានចម្ងាយប្រវែង 17 គីឡូម៉ែត្រ ដោយរាប់ពីចំណុចចាប់ផ្តើម ឬចំណុចបំបែកនៃផ្លូវ។

រង្វង់លេខ2៖ មេបុណ្យ (Mebon) 20km ដែលមានបញ្ជាក់នៅលើផ្ទៃពណ៌សនេះ បានន័យថានៅចំងាយ 20km ទៀតអ្នកធ្វើដំណើរ នឹងទៅដល់ឃុំមេបុណ្យ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

សូមបញ្ជាក់ផងដែរថា បង្គោលគីឡូម៉ែត្រនៅក្នុងរូបនេះ ជាបង្គោលគីឡូម៉ែត្រ ស្ថិតនៅលើផ្លូវជាតិលេខ១១ ដែលបំបែកចេញពីផ្លូវជាតិលេខ១ បានចម្ងាយប្រវែង១៧ គីឡូម៉ែត្រ។

ចំណាំ៖ លេខបង្គោលដែលនៅលើផ្ទៃក្រហម បង្ហាញអំពីចម្ងាយផ្លូវ៖
– ចេញពីរាជធានីភ្នំពេញ ចំពោះផ្លូវជាតិដែលមានលេខ ១ខ្ទង់
– ចេញពីចំណុចបំបែក ចំពោះផ្លូវជាតិដែលមានលេខ ២ខ្ទង់ និងផ្លូវខេត្តដែលមានលេខ ៣ខ្ទង់។

ក្រសួង សូមស្នើសុំការសហការ ពីបងប្អូនប្រជាពលរដ្ឋ ក្នុងការរាយការណ៍តាមរយៈកម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App) ករណីឃើញមានគំនូស សញ្ញាចរាចរណ៍រលុប បង្គោលសញ្ញា ឬផ្លាកសញ្ញាមានការបាក់បែក ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលា។

លើសពីនេះទៅទៀតបងប្អូន ប្រជាពលរដ្ឋក៏អាចចូលរួម សហការរាយការណ៍ពីផ្លូវ ដែលត្រូវជួសជុលថែទាំ និងសញ្ញាចរាចរណ៍បានផងដែរ។
សូមចូលរួមថែរក្សាផ្លូវថ្នល់របស់យើង ដើម្បីធ្វើដំណើរបានងាយស្រួល និងមានសុខសុវត្ថិភាព ។

Previous articleក្មេងប្រុសស្រីជាបងប្អូនបង្កើត ២នាក់ ស្លាប់ក្នុងភ្លក់ភ្លើង យ៉ាងអាណោចអាធ័មជាទីបំផុត
Next articleចាប់បានទំនិញ ហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពជាង ២៣០គីឡូក្រាម យកដុតកម្ទេចចោល