Home សង្គម មិនរៀងមែន! ទើបចេញពីគុក មកបោកយកម៉ូតូ អ្នកស្រុកទៅលក់ ត្រូវជាប់ខ្នោះសមត្ថកិច្ច

មិនរៀងមែន! ទើបចេញពីគុក មកបោកយកម៉ូតូ អ្នកស្រុកទៅលក់ ត្រូវជាប់ខ្នោះសមត្ថកិច្ច

0

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំង នគរបាលអធិការដ្ឋានស្រុកភ្នំស្រុក ធ្វើការឃាត់ខ្លួន បញ្ជូនទៅតុលាការ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ក្រោយពីជនសង្ស័យ បានធ្វើសកម្មភាពឆបោកម៉ូតូ អ្នកស្រុកយកទៅលក់។

លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបាន សមត្ថកិច្ចចាប់ខ្លួន មានឈ្មោះ ស៊ុម សុធី ភេទប្រុស អាយុ ២៧ឆ្នាំ មានមុខរបរមិនពិតប្រាកដ។

ជនសង្ស័យត្រូវបានចាប់ខ្លួន កាលពីព្រឹកថ្ងៃទី ១៤ខែសីហា ឆ្នាំ២០២១ នៅឃុំពន្លៃ ស្រុកភ្នំស្រុក និងដកហូតបានវត្ថុតាងម៉ូតូ ជាក់ស្ដែងចំនួនពីរគ្រឿង។

លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន បានបន្តថា ប្រតិបត្តិការបង្ក្រាប ជនសង្ស័យ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីឱ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួល នីតិវិធីដោយលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សមត្ថកិច្ចយើងបានសហការគ្នាចុះស្រាវជ្រាវអស់រយៈពេល២ថ្ងៃ ទើបឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យបានសម្រេច។

ម៉ូតូបានដកហូត ឲ្យម្ចាស់ដើមវិញហើយ។

ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ជនសង្ស័យគឺជាមុខសញ្ញាចាស់ ទើបចេញពីពន្ធនាគារ កាលពីខែមីនា កន្លងទៅ។ ហើយកាលពីថ្ងៃទី៦ ខែសីហា ២០២១ថ្មីៗនេះ ជនសង្ស័យបាន ឆបោកប្រជាពលរដ្ឋចំនួន៣ករណី គឺឆបោកម៉ូតូអ្នកស្រុក នៅសេរីសោភ័ណ្ឌ២ករណី និងស្រុកព្រះនេត្រព្រះ០១ករណី។

បច្ចុប្បន្នជនសង្ស័យ ស្ថិតក្នុងការសួរនាំ របស់សមត្ថកិច្ច ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមនីតិវិធី ៕

Previous articleអាសូរណាស់! បុរសចំណាស់ម្នាក់ ដេកស្លាប់ក្នុងខ្ទមចាំស្រែ
Next articleអ្នកជំងឺកូវីដ ជិត៥០០នាក់ បានជាសះស្បើយ និងរកឃើញថ្មី ២៨៦នាក់ នៅខេត្តបន្ទាយមានជ័យ