ភ្នំពេញ៖៖ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៣និង៣០នាទី មានករណីមនុស្សដេកស្លាប់ក្នុងខ្ទមចាំស្រែ ស្ថិតនៅចំណុចស្ពានអូរក្រសាំង ក្នុងភូមិសុរិយាក្រោម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
តាមរបាយការណ៍ របស់ផែនការងារ ព្រហ្មទណ្ឌបានឲ្យដឹងថា កម្លាំងនគរបាលជំនាញ ជាមួយគ្រូពេទ្យជំនាញខេត្ត បានចុះពិនិត្យសាកសព ដល់ទីកន្លែងកើតហេតុ នៅវេលាម៉ោង១៥និង៣០នាទី រហូតដល់ម៉ោង១៦និង០៥នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។
គ្រូពេទ្យនិងកម្លាំងជំនាញ បានពិនិត្យលើសាកសពឈ្មោះ ស៊ិន ថុល អាយុ៦៥ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរប៉ះកង់ម៉ូតូ នៅក្បែរភ្លើងស្តុបផ្លូវទៅផ្សារភូពុយ។ សពមានកំពស់១.៥០ម៉ែត្រ សម្បុរខ្មៅស្រអែម។ទីលំនៅបច្ចុប្បន្ន រស់នៅភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់។ សាកសពពាក់អាវយឺតពណ៌ស្វាយដៃវែង ស្លៀកខោសាច់ក្រណាត់ជើងវែង ពណ៌ខ្មៅ។
យោងតាមការពិនិត្យ សាកសពពីគ្រូពេទ្យ និងកម្លាំងជំនាញបានសន្និដ្ឋានថា ឈ្មោះស៊ិន ថុល ស្លាប់អាចបណ្តាលមកពីខ្យល់គ ហើយសពស្លាប់លើសពី០២ម៉ោងឡើង។ សាកសពត្រូវកម្លាំងសមត្ថកិច្ចនគរបាល បានប្រគល់អោយទៅឈ្មោះ គួយ ធារី ភេទស្រី អាយុ៣៦ឆ្នាំ ត្រូវជាកូនបង្កើត យកទៅធ្វើបុណ្យតាមប្រពៃណី៕