វ៉ៃខ្នោះ ជនជាតិចិន ប្រុស-ស្រីមួយក្រុម ចាប់ជនជាតិចិនដូចគ្នា ញាត់ ក្នុងឡាន

0

ភ្នំពេញ៖ បើតាមព័ត៌មានបឋម បានឱ្យដឹងថាសមត្ថកិច្ចឃាត់ខ្លួន មនុស្សប្រុស-ស្រី ជាជនជាតិចិនចំនួន០៥នាក់ ដែលចាប់បុរសម្នាក់ទៀត ជាជនជាតិដូចគ្នា ដាក់ចូលក្នុងរថយន្តមួយគ្រឿងម៉ាក់ PORSCHE ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ 2AI-2106 នៅវេលាម៉ោង០១:៤៥នាទីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ នៅតាមបណ្តោយវិថីឯករាជ្យ ចំណុចស្តុបសូរិយាតូច ស្ថិតក្នុងភូមិ០២ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេប្រទះឃើញ ជនជាតិចិនចំនួន០៤នាក់ មានស្រីមានប្រុស បានចាប់ខ្លួនបុរសជនជាតិចិនម្នាក់ទៀត ចូលក្នុងរថយន្ត ដោយពុំទាន់ដឹងពីមូលហេតុ អ្វីនៅឡើយទេ ។

ក្រោយពីទទួលបានព័ត៌មាន និងដំណឹងនេះភ្លាម សមត្ថកិច្ចនគរបាល ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលកំពុងឈរជើង តាមគោលដៅចរាចរណ៍ក្បែរនោះ ក៏សហការគ្នាជាមួយ សមត្ថកិច្ចព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លួន ជនជាតិចិនខាងលើនោះបានភ្លាមៗ ។

ក្រោយពេលកើតហេតុ ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនយកទៅសួរនាំចម្លើយ និងបន្តតាមនីតិវិធី ៕