Home សង្គម វៃខ្នោះ បុរសពីរនាក់ ក្លែងខ្លួនជាមន្រ្តី ACU ទៅទារលុយពីជនរងគ្រោះ

វៃខ្នោះ បុរសពីរនាក់ ក្លែងខ្លួនជាមន្រ្តី ACU ទៅទារលុយពីជនរងគ្រោះ

0

ភ្នំពេញ៖ អ្នកនាំពាក្យអង្គភាព ប្រឆាំងអំពើពុករលួយ (អ.ប.ព) នៅយប់ថ្ងៃទី១៤ ខែសីហានេះ បានជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន តាមបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា ក្នុងរយៈពេលពីរថ្ងៃ អ.ប.ព បានឃាត់ខ្លួនជនសង្ស័យពីរនាក់ ក្នុងករណីពីរខុសគ្នាដែលក្លែងខ្លួនជាមន្ត្រីអបពទៅទារលុយពីជនរងគ្រោះ។

អ.ប.ព បានបញ្ជាក់បន្តថា កន្លងមកនេះមានលេចឮព័ត៌មានជាបន្តបន្ទាប់នៅកន្លែងនេះ នៅកន្លែងនោះថាមានមន្ត្រី អ.ប.ព ទូរស័ព្ទទៅដើម្បីសុំលុយ ឬក៏ទារប្រាក់ជាថ្នូរនឹងការបិទបាំងនូវអំពើពុករលួយ។ ព័ត៌មានចុងក្រោយគឺមានអំពើទារលុយនេះរហូតដល់ប៉ះមកលើអ្នកគ្រូនាយិកាសាលា និងមុខសញ្ញាមួយចំនួនទៀត។

អ.ប.ព បានប្រមូលកម្លាំង ធ្វើប្រតិបត្តិការយ៉ាងរហ័ស រហូតប្រមូលបានភស្តុតាងរឹងមាំ ជាក់លាក់លើករណីពីរខុសគ្នា ដែលករណីមួយក្លែងជា អនុប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ អ្នកនោះគឺជាអតីត សមាជិកក្រុមប្រឹក្សាសង្កាត់ចោមចៅទី១ ឯករណីទី២ អ.ប.ព មានការហួសចិត្ត ដែលជានាយកសាលាមួយរូប តាំងពីឆ្នាំ២០១៥ មក បែរជាប្រព្រឹត្តអំពើមកលើនាយកសាលាដូចគ្នា មកលើគ្រូបង្រៀន ជាពិសេសមកលើនាយករង របស់ខ្លួន និងមកលើគ្រូរបស់ខ្លួនបីបួននាក់។

មុននឹងបញ្ជូនទៅតុលាការ អ.ប.ព. បានរកគ្រប់វិធីដើម្បីឱ្យជនល្មើស ទាំង២ករណីនេះសងលុយ មកដល់អ្នករងគ្រោះ បានយ៉ាងមានប្រសិទ្ធភាព។

Previous articleរកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន២៥នាក់ថ្មី និងជាសះស្បើយ៣៨នាក់ នៅខេត្តឧត្ដរមានជ័យ
Next articleវ៉ៃខ្នោះ ជនជាតិចិន ប្រុស-ស្រីមួយក្រុម ចាប់ជនជាតិចិនដូចគ្នា ញាត់ ក្នុងឡាន