ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៧៦នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន២៩៣នាក់ និងស្លាប់ចំនួន៤នាក់ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។
គួសបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦០២៩នាក់ បានព្យាបាលជាសះស្បើយចំនួន៤០០៧នាក់ ស្លាប់៦៩នាក់ និង១៩៥៣នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ និងវិទ្យាល័យដំដែក៕













