ភ្នំពញ៖ កាលពីល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ដោយមានការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពីសំណាក់លោក តូច សុភក្ដី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តឧត្តរមានជ័យកម្លាំងជំនាញរបស់អធិការដ្ឋាន នគរបាលស្រុកអន្លង់វែង បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីក្លែងបន្លំធ្វើជាសមត្ថកិច្ចមន្ត្រីសាលាដំបូង ខេត្តឧត្តរមានជ័យ ដើរយកលុយពីប្រជាពលរដ្ឋ រកស៊ីដឹកឈើ និងដឹកសិប្បកម្ម នៅស្រុកអន្លង់វែងនិងស្រុកត្រពាំងប្រាសាទ ។
ជនសង្ស័យទាំងពីរនាក់ ទី១–ឈ្មោះ លុន តុនឡេង (ឡេង) ភេទអាយ៤៣ ឆ្នាំរស់នៅភូមិថ្នល់កែង ឃុំ–ស្រុកអន្លង់វែង មុខរបរកសិករ។ ២– ឈ្មោះ អៀម ប៊ុនធឿន (អែល) ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិថ្នល់បំបែក ឃុំ–ស្រុកអន្លង់វែង មុខរបរកសិករ ។
ដកហូតវត្ថុតាងរួមមាន៖ រថយន្ត ០១គ្រឿង, ទូរស័ព្ទ ០៣គ្រឿង ។ ករណីនេះក្រោយជំនាញបានសួរនាំជនសង្ស័យទាំង ២នាក់ បានឆ្លើយសារភាពថា ពិតជាបានដើរយកលុយពីប្រជាពលរដ្ឋ ដែលរកស៊ីដឹកឈើ និងដឹកសិប្បកម្ម ក្នុងភូមិសាស្ត្រពិតប្រាកដមែន។
បច្ចុប្បន្នជំនាញ កំពុងរៀបចំសំណុំរឿង បញ្ជូនតាមនិតិវិធីទៅតុលាការ ៕