ព្រៃផ្សៃណាស់! ប្ដីយកទុយោជ័រ រឹតកប្រពន្ធសម្លាប់ចោល ព្រោះទំនាស់បន្តិចបន្តួច

0

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២៣៖២០នាទី បានទទួលព័ត៌មានអំពីករណីអត្តឃាត ដោយចងក មួយករណីនៅចំណុចភូមិខ្វាយខម ឃុំដូង ស្រុកបាទី ជនរងគ្រោះឈ្មោះ ឌី ង៉ាន់ ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ បានយកទុយោជ័ពណ៌ស មួយកំណាត់ទៅចងកជាមួយ ក្បាំងគ្រែក្នុងបន្ទប់ក្រោមផ្ទះ ។

ក្រោយទទួលព័ត៌មានកម្លាំងជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការ ជាមួយកម្លាំងជំនាញអធិការដ្ឋាន នគរបាលស្រុកបាទី ចុះធ្វើកោសល្យវិច្ច័យសាកសពរួចសន្និដ្ឋានថា ជាករណីឃាតកម្ម។

ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួល នីតិវិធីពីសំណាក់ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ កម្លាំងធ្វើការស្រាវជ្រាវ យ៉ាងម្មត់ចត់ដើម្បីកំណត់មុខសញ្ញា រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៧៖៣០នាទី កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឃឹង សុគន្ធ ភេទប្រុស អាយុ៤៨ឆ្នាំ (ត្រូវជាប្តី) ដើម្បីធ្វើការសាកសួរ។

ក្រោយឃាត់ខ្លួនជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វើឃាតប្រពន្ធ របស់ខ្លួនពិតមែន ដោយបានយកទុយោជ័ពណ៌ស មួយកំណាត់ទៅរឹតក រួចយកទៅចងជាមួយក្បាំងក្រែ រួចស្រែកប្រាប់អ្នកជិតខាងមកជួយ ដើម្បីបំបិតភស្តុតាង។មូលហេតុៈ ទំនាស់ក្នុងគ្រួសារ។ បច្ចុប្បន្ន ជនសង្ស័យ កម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី ៕