ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន៤៥នាក់ថ្មី ខណៈមានករណីជាសះស្បើយ៦៧នាក់ និងស្លាប់២នាក់ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.៤៥០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៩២៩នាក់ និងកំពុងសម្រាកព្យាបាល១.៤៦៧នាក់ ស្លាប់៥៤នាក់៕



