ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២៩នាក់ថ្មី បន្ថែមទៀត ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.៣២៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.០៥០នាក់ និងកំពុងសម្រាកព្យាបាល២២៦នាក់ ស្លាប់៥៣នាក់៕

