រន្ធត់! ម៉ូតូ Zoomer-X បុកម៉ូតសណ្ដោងរ៉ឺម៉ក ស្លាប់ម្នាក់ និងរបួសម្នាក់ នៅស្រុករលាប្អៀរ

0

ភ្នំពេញ៖ ស្លាប់ម្នាក់ និងរងរបួសម្នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅស្រុករលាប្អៀរ ខណៈពេលដែលជនរងគ្រោះ បើកបរម៉ូតូពីទិសខាងជើងទៅត្បូង លុះពេលដល់ចំណុចកើតហេតុ ក៏បានបុកម៉ូតូសណ្តោងរ៉ឺម៉ក់ ១គឿង ក្នុងដំណើរស្របទិសគ្នា បណ្តាលអោយស្លាប់អ្នកបើកបរម៉ូតូ និងអ្នករួមដំណើររងរបួស ។ ហេតុការនេះបានកើតឡើង កាលពីទី១២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៥ និង២០នាទីព្រឹក លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៧៣-៧៤ ស្ថិតចំណុច ភូមិអូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

មន្ត្រីនគរបាលស្រុករលាប្អៀរ បានឲ្យដឹងថា ភាគីជនរគ្រោះបើកបរម៉ូតូ០១គ្រឿងម៉ាន ZOOMER-X ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ១GM-៥៤០៦ មានឈ្មោះ រ៉ុម សុខភារម្យ ភេទប្រុស អាយុ៣៧ រស់នៅភូមិអូររោង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង (បានស្លាប់បាត់បង់ជីវិត) ។ និងរបួសអ្នករួមដំណើរ ០១នាក់ឈ្មោះ ទឹម សុជាតា ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិអូរោង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែង និងប្រគល់សពជូនក្រុមគ្រួសារ យកមកធ្វើបុណ្យតាមប្រពៃណី រីឯនាក់រងរបួសត្រូវបាន បញ្ជូនទៅមន្ទីពេទ្យ ចំណែកឯភាគីខាងអ្នកបើកបរ ម៉ូតូរ៉ឺម៉កបានរត់គេចខ្លួនបាត់ ក្រោយពេលកើតហេតុ ៕