ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឃមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា ក្រុមការងារ បានបោសសំអាតគ្រាប់ទម្លាក់ ពីយន្តហោះប្រភេទMK-82 ទម្ងន់ប្រមាណ២៣០គីឡូក្រាម ចំនួនមួយគ្រាប់ ស្ថិតក្នុងភូមិបឹងគ្រើល សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
នៅលើគេទំព័រហ្វេសប៊ុក នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ លោក ហេង រតនា បានឱ្យដឹងថា «គ្រាប់បែកទម្លាក់ ពីយន្តហោះសំណល់សង្គ្រាម មិនស្ថិតនៅឆ្ងាយឯណា នៅរាជធានីភ្នំពេញហ្នឹង! នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នេះ កំលាំងជំនាញអង្គភាពស៊ីម៉ាក់ បានបោសសំអាតគ្រាប់ទម្លាក់ពីយន្តហោះប្រភេទMK-82 ទម្ងន់ប្រមាណ២៣០គីឡូក្រាម ចំនួនមួយគ្រាប់ ស្ថិតក្នុងភូមិបឹងគ្រើល សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ!» ។