ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងតាមបណ្ដាញ សង្គមហ្វេសប៊ុកថា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នៅភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ប្រជាពលរដ្ឋជីករណ្តៅគ្រឹះសាងសង់ផ្ទះ ប៉ះចំរណ្តៅគ្រាប់ដែលជាសំណល់ពីសង្គ្រាមហ្នង! ។
លោកបន្តថា គ្រាប់មិនទាន់ផ្ទុះមានចំនួន ១៣៥គ្រាប់ មានប្រភេទដេកា៧៥ គ្រាប់៨០មីលីម៉ែត្រ គ្រាប់៦០មីលីម៉ែត្រ និងគ្រាប់ ១២០មីលីម៉ែត្រ។ លោកថា មិនទាន់អស់គ្រាប់នៅឡើយទេ និងបន្តបោសសំអាតនៅថ្ងៃស្អែកបន្តទៀត ៕