ស្ថានភាព ជំងឺកូវីដ១៩ នៅខេត្តបិទខ្ទប់ទាំង៨

0

ភ្នំពេញ៖ ដោយស្ថានភាពឆ្លងនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ពីមួយថ្ងៃទៅមួយថ្ងៃ មិនទាន់មានសញ្ញាថមថយនៅឡើយជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជាថៃ ដោយមានវីរុសបំប្លែងខ្លួនថ្មី (Delta) ផងនោះ ក្រុងការOBN សូមដកស្រង់នូវតួលេខ អ្នកឆ្លងថ្មី អ្នកជាសះស្បើយ និងករណីស្លាប់ ក្នុងថ្ងៃទី១០ សីហា នៅក្នុងខេត្តចំនួន៧ (កោះកុង ពោធិ៍សាត់ ប៉ៃលិន បាត់ដំបងបន្ទាយមានជ័យ ឧត្ដរមានជ័យ សៀមរាប និងព្រះវិហារ) ដែលមានព្រំប្រទល់ ជាប់នឹងប្រទេសថៃ។

សូមរលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តី ពីការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ និងខេត្តសៀមរាប ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១៤ ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សំដៅទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍ ដែលបណ្តាលមក ពីមេរោគកូវីដ១៩ ប្រភេទដែលតា (Delta)

ក្នុងចំណោមខេត្តទាំង៨រួមមាន៖

+ខេត្តកោះកុង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១៨នាក់ថ្មី និងករណីជាសះស្បើយជំងឺកូវីដ១៩ ចំនួន៨០នាក់

+ខេត្តពោធិ៍សាត់ (មិនមានតួលេខ)

+ខេត្តប៉ៃលិន នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៧នាក់ថ្មី និងមានករណីជាសះស្បើយ១៦នាក់

+ខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញករណី វិជ្ជមានកូវីដ១៩ចំនួន៥៩នាក់ថ្មី ខណៈមានករណីជាសះស្បើយ៩៨នាក់ និងស្លាប់៣នាក់ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែសីហាឆ្នាំ២០២១ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.៣២៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៧៨២នាក់ និងកំពុងសម្រាកព្យាបាល១.៤៩៦៨នាក់ ស្លាប់៥១នាក់។

+ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន១៣១នាក់ថ្មី និងមានករណីជាសះស្បើយ ៦២០នាក់

+ខេត្តឧត្តរមានជ័យ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៥៣នាក់ថ្មី និងមានករណីជាសះស្បើយចំនួន១៦៣នាក់ បន្ថែមទៀត។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន៥.៣៥០នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន .៧៥៣ នាក់ និងកំពុងសម្រាកព្យាបាលចំនួន .៥៨៨នាក់ ស្លាប់ចំនួន៩នាក់។

+ខេត្តព្រះវិហារ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បាន រកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន០៨នាក់។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ខែសីហាឆ្នាំ២០២១ អ្នកវិជ្ជមានកូវីដ១៩សរុប៧៦២នាក់ស្រី៣៨០និងជាសះស្បើយចំនួន៤៥៣នាក់ ស្រី២៣០នាក់ និងស្លាប់០២នាក់។

+ ខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន៩៤នាក់ថ្មី និងមានករណី ជាសះស្បើយ ចំនួន៣៣៧នាក់ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ។សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៥៦៥១នាក់ បានព្យាបាលជាសះស្បើយចំនួន៣៥៦២នាក់ ស្លាប់៦៣នាក់និង២០២៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្តវិទ្យាល័យអង្គរ  វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ និងវិទ្យាល័យដំដែក៕