មិនចាញ់ស្រុកគេ! កម្ពុ ជា មានរថយន្ដចាក់វ៉ាក់សាំងចល័ត តាមបន្ទាត់ព្រំដែន ភូមិភាគទី៥

0

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធ ភូមិភាគទី៥ នៅថ្ងៃទី១០ ខែ សីហា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យការចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ-១៩ ជូនកងកម្លាំងចម្រុះ ទិសទី១ បន្ទាយមានជ័យ ដោយក្រុមរថយន្តចល័តយោធភូមិភាគទី៥ រួមជាមួយក្រុមគ្រូពេទ្យ របស់កងពលតូចថ្មើរជើងលេខ៥១ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេ បញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ដែលបានដំណើរ ការចល័តចាក់ចាប់ពីព្រំ ប្រទល់ខេត្តឧត្តរមានជ័យ ដល់ព្រំប្រទល់ខេត្តបាត់ដំបង ជាង១៥០គីឡូម៉ែត្រ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំកងទ័ព គ្រប់លំដាប់ថ្នាក់ យុទ្ធនាការចាក់វ៉ាក់សាំង ជូនកងកម្លាំងជួរមុខ ឱ្យបានលឿនបំផុត ដើម្បីធានាបានសុខសុវត្ថិភាព ជូនកងកម្លាំង ដែលកំពុងបំពេញប្រតិបត្តិការបិទខ្ទប់ជួរមុខ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ចាប់តាំងពីខែធ្នូ ឆ្នាំ ២០២០ គិតមកដល់ពេល នេះ រយ:ពេលជាង៨ខែមកហើយ។

ក្នុងនាមថ្នាក់ដឹកនាំយោធ ភូមិភាគទី៥ ក៏ដូចជាកម្លាំងជួរមុខនៅទិសទី១ យោធភូមិ ភាគទី៥ទាំងអស់ សូមគោរពថ្លែងអំណរគុណ និងគោរពជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យ ក្នុងការដឹកនាំប្រទេសជាតិឱ្យមានការរីក ចម្រើនជាបន្តទៀត ។

សូមបញ្ជាក់ថា កងកម្លាំងចម្រុះជួរមុខដែលបានចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ-១៩ ដូស ទី៣(ដូសជំរុញ) រួមមានស្ថា ប័នកងទ័ពចំនួន ៩ អង្គភាព រួមជាមួយនគរបាលការពារព្រំដែនគោក សរុបរួមចំនួន ១០អង្គភាព ដែលបានដំណើរ ការចាក់ចាប់ពីម៉ោង ៦:៣០ នាទីព្រឹកដល់ម៉ោង១៦:០០ នាទីរសៀល បានបញ្ចប់តាមផែនការថ្នាក់លើ៕