ពលករខ្មែរ ប្រមាណ២០នាក់ ចាញ់បោកមេខ្យល់ ដឹកមកទម្លាក់ចោល ព្រំដែនកម្ពុជា-ថៃ

0

ភ្នំពេញ៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ បានឱ្យដឹងថា កាលពីថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០២១ ម៉ោងប្រមាណ ០៨:៣០ នាទីយប់ ទទួលព័ត៌មាន ពីអាជ្ញាធរថៃ ស្រុកតាប្រាយ៉ា ខេត្តសាកែវ ថា មានពលករខ្មែរប្រមាណ២០នាក់ ត្រូវបានចាញ់បោកមេខ្យល់ ដឹកមកទម្លាក់ចោល នៅពីរកន្លែងផ្សេងគ្នា។

ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុល បានចុះទៅសហការជាមួយ អាជ្ញាធរពាក់ព័ន្ឋថៃនិងកម្ពុជា ដើម្បីសម្របសម្រួល និងបញ្ជូនពលករខ្មែរទាំង២០នាក់ (ប្រុស០៧នាក់-ស្រី១៣នាក់ និងកូនក្មេង០៣នាក់) យកទៅដាក់នៅទីតាំង មាត់ច្រកព្រំដែនស្រុកតាប្រាយ៉ា (ខេត្តសាកែវ)-បឹងត្រកួន (ខេត្តបន្ទាយមានជ័យ) ដើម្បីងាយស្រួលដល់អាជ្ញាធរថៃ-កម្ពុជា ក្នុងការគ្រប់គ្រង និង ផ្តល់ទីជម្រកសុវត្ថិភាពជូនពួកគាត់។

ជាមួយគ្នានេះ ក្រុមការងារបាននាំយកស្បៀងអាហារ មានដូចជា មីកញ្ចប់ ទឹកសុទ្ឋ និងម៉ាស ផ្តល់ជូនពួកគាត់ទាំងអស់ខាងលើសំរាប់ប្រើប្រាស់ និងទទួលទាន និងស្នាក់នៅ បណ្តោះអាសន្នរង់ចាំវិលត្រឡប់ទៅកម្ពុជាវិញ៕