នោះ! វីរុសអាល់ហ្វា បំប្លែងខ្លួនថ្មី ប្រភេទ E484K អាចកាត់ផ្តាច់ប្រព័ន្ធ ភាពសុំារបស់មនុស្ស និងប៉ះពាល់សួតធ្ងន់ធ្ងរ

0

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា វីរុសអាល់ហ្វា បំប្លែងខ្លួនថ្មី ប្រភេទ E484K អាចកាត់ផ្តាច់ប្រព័ន្ធភាពសុំារបស់មនុស្ស ជាពិសេសអាចវ៉ៃលុកសួត កាន់តែធ្ងន់ធ្ងរ ដែលពិភពលោកកំពុងតែបារម្ភខ្លាំងចំពោះវីរុសនេះ ។

លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា មកដល់ពេលនេះ វីរុសកូវីដ១៩ បានរាតត្បាតនៅលើសកលលោក ដែលប្រភេទអាល់ហ្វា ត្រូវបានគេរកឃើញបន្តទៀត នូវការបំប្លែងខ្លួនរបស់វាទៅជាប្រភេទ E484K ដែលធ្វើឱ្យពិភពលោកមានការព្រួយបារម្ភកាន់តែខ្លាំង ដោយអ្នកវិទ្យាសាស្រ្តមានការសង្ស័យថា ប្រភេទវីរុសនេះ អាចទៅកាត់ផ្តាច់ឬ ធ្វើដំណើរឆ្លងកាត់បាន ទៅនឹងប្រព័ន្ធភាពសុំារបស់មនុស្ស ។

លោកស្រីបញ្ជាក់ថា ពពួកវីរុសអាល់ហ្វាបំប្លែងខ្លួន បានចរាចរណ៍ទៅដល់ ១៨២ប្រទេស ហើយនៅលើសកលលោក។

លោកស្រីបញ្ជាក់ថា «វីរុសដែលបំប្លែងថ្មីនេះ យើងសង្កេតឃើញថាវា បានធ្វើឱ្យមានការប៉ះពាល់ទៅ ដល់សួត យើងយ៉ាងធ្ងន់ធ្ងរ នេះគឺជាការសង្កេតរបស់យើង ហើយអ្នកវិទ្យាសាស្ដ្រ ក៏គេសង្កេតឃើញអ៊ីចឹងដែរ។អ៊ីចឹង ហើយបានជាយើងត្រូវការ មានការប្រុងប្រយ័ត្នខ្ពស់ ហើយយើងកុំមើលស្រាលទៅលើ លទ្ធភាពនៃការចម្លងរបស់វីរុសកូវីដ១៩ ជាពិសេសគឺ ពពួកអាល់ហ្វានិងដែលតា ។ ហើយបច្ចុប្បន្ននេះគឺដែលតា ហ្នឹងហើយ។ ហើយកម្ពុជារបស់យើង បានរកឃើញអាពពួកដែលតា ជាង៣០០ ករណីទៅហើយ ហើយប្រសិនបើលទ្ធភាព ចម្លងបន្តទៅទៀតច្រើន ដូច្នេះយើងត្រូវតែប្រឹងទប់ទល់ កុំឱ្យវារីករាលដាលធំធេង ដើម្បីជួយទៅដល់បងប្អូន ប្រជាពលរដ្ឋរបស់យើង ដែលយើងអាចនឹងរស់ នៅក្នុងបរិបទដែលមានវីរុសកូវីដ១៩ផង ហើយយើងក៏ត្រូវចេះការពារខ្លួន យើងកុំឱ្យឈឺផង»។

លោកស្រីគូសបញ្ជាក់ដែរថា វីរុសកូវីដ១៩ ប្រភេទបំប្លែងថ្មីនៅកម្ពុជា មានអាល់ហ្វា និងដែលតា ខណៈដែលវីរុសកូវីដ១៩ បំប្លែងថ្មីទៀតប្រភេទ E484K ដែលជាវីរុសបំប្លែងខ្លួនពីអាល់ហ្វា មិនទាន់រកឃើញនៅកម្ពុជានោះទេ ប៉ុន្តែទាមទារឱ្យប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្ន ៕