Home សង្គម កូវីដ១៩៖ ស្លាប់២ រកឃើញថ្មី៧០នាក់ និងជាសះស្បើយ៩២នាក់ នៅខេត្តព្រៃវែង

កូវីដ១៩៖ ស្លាប់២ រកឃើញថ្មី៧០នាក់ និងជាសះស្បើយ៩២នាក់ នៅខេត្តព្រៃវែង

0

ភ្នំពេញ៖រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានកូវីដ-១៩ចំនួន ៧០នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ៩២នាក់ និងស្លាប់ ចំនួន២នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២។

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៧០នាក់ ខាងលើ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.៩៨២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.៧២០នាក់ និងកំពុងសម្រាកព្យាបាល១.១៧៥នាក់ ស្លាប់៨៧នាក់៕

Previous articleអាណិតណាស់! ស្ត្រីជនជាតិហ្វាំងឡង់ម្នាក់ ជិះម៉ូតូធំសុខៗ ត្រូវឡានបុកស្លាប់ក្នុងថ្លុកឈាម
Next articleខេត្តកំពង់ធំ បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន១១០នាក់ថ្មី និងស្លាប់២នាក់