ហួសចិត្ត! ខឹងមន្រ្តីចាប់ឡានខ្លួន ដឹកលើសទំងន់ បុរសជើងខ្លាំង ចាក់ដីកណ្ដាលផ្លូវ បង្ករឱ្យស្ទះចរាចរ

0

ភ្នំពេញ៖ បុរសជេីងខ្លាំងម្នាក់ ដែលបានចាក់លេីថ្នល់ បង្កអោយស្ទះចរាចរ នៅ ស្រុកកណ្ដាលស្ទឹង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ នៅពីថ្ងៃទី៩ ខែសីហា ឆ្នំា២០២១នេះ ។

ប្រជាពលរដ្ឋក៏សូមគាំទ្រ ខាងមន្ត្រីជំនាញក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានវិធានការម៉ឺងម៉ាត់ ចំពោះរថយន្តដឹកលើសទម្ងន់ ដែលការពារផ្លូវជាតិ ជៀសវាងងាយនឹងស្រុត ប្រេះ ស្រាំ ដោយសារការដឹកផ្ទុកលើសទំងន់នេះ ។

ប្រជាពលរដ្ឋ បានលើកឡើងថា កុំចេះតែហ៊ាន ប្រទេសមានច្បាប់ គ្រួសារមានវិន័យ ! មន្ត្រីអនុវត្តច្បាប់ស្វែងរកទាល់តែឃើញ ឃាត់ខ្លួននាំមកសាកសួរតាមនីតិវិធី ៕