កូវីដ១៩៖ ស្លាប់២ រកឃើញថ្មី៧១នាក់ និងជាសះស្បើយ៥៤នាក់ នៅខេត្តកំពង់ចាម

0

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៧១នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ៥៤នាក់ និងស្លាប់២នាក់។

ចំពោះករណីឆ្លងថ្មី ក្នុងនោះ ក្រុងកំពង់ចាម ១៥នាក់ ស្រុកកំពង់សៀម ០៥នាក់,ស្រុកកោះសូទិន ០២នាក់, ស្រុកចំការលើ ០៩នាក់, ស្រុកជើងព្រៃ ០១នាក់, ស្រុកបាធាយ ០២នាក់, ស្រុកព្រៃឈរ ០៩នាក់, ស្រុកស្ទឹងត្រង់ ១៥នាក់, ស្រុកស្រីសន្ធរ ០៣នាក់ មកពីខេត្តត្បូងឃ្មុំ ០៨នាក់ និងខេត្តកំពង់ធំ ០២នាក់ ។

ដោយឡែក ករណីស្លាប់ដោយសារកូវីដ-១៩ ចំនួន ០២នាក់ ក្នុងនោះ ស្ត្រីជនជាតិខ្មែរ អាយុ ៧១ឆ្នាំ រស់នៅភូមិក្រូចសើច ឃុំកោះអណ្ដែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងបុរសជនជាតិខ្មែរ អាយុ ៦៣ឆ្នាំ រស់នៅភូមិពាន ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ៕