ភ្នំពេញ៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុក បានចុះបង្ក្រាបករណីរក្សាទុក ចែកចាយ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង នៅចំណុចភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៣និង៣០នាទី ។
ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ថង ចាប ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមាន៖ -ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន ០៧ថង់ -ថង់សំរាប់រំលែកច្រកគ្រឿងញៀនលក់មួយចំនួន -ទូរស័ព្ទដៃចំនួន ០២គ្រឿង -ប្រាក់ខ្មែរចំនួន ៣០,០០០រៀល ។
ករណីនេះ សមត្ថកិច្ចនគរបាលស្រុក បានរៀបចំកសាងសំណុំរឿងបញ្ជូន ជនសង្ស័យទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕